Version Control ដោយប្រើកម្មវិធីគ្រប់គ្រងកំណែ Git

Chhouk Davy| M-E, Programming, Space, Technology.

ថ្ងៃទី៖ 11 មិថុនា 2020

ប្រវែង៖ 1 នាទី

តើអ្វីទៅជាការគ្រប់គ្រងកំណែរ? ហើយអីទៅ Git?

Version Control ឫ ការគ្រប់គ្រងកំណែរ (VSC) ជាការគ្រប់គ្រងរាល់កំណែប្រែនៃកូដ ឫ ឯកសារផ្សេងៗនៅក្នុងគម្រោងសូហ្វវែរ៍។

ការគ្រប់គ្រងកំណែ

ការគ្រប់គ្រងកំណែ

Git ជា​កម្មវិធី​គ្រប់គ្រង​កំណែរ​ដែល​វា​អាច​ជួយ​យើង​កត់​ត្រា​រាល់​កំណែ​ប្រែ​របស់​កូដ​ទាំង​អស់​ជា​កំណែរ​ៗ ហើយវាមានភាពងាយស្រួលមែនទែនក្នុងការត្រលប់ទៅកំណែមុនបើមានអីខុសប្រកតី ឫប្ដូរមកកំណែចុងក្រោយវិញ។

ពេលប្រើ Git យើងបង្កើតវាជា Repository មួយ។ យើងមានលទ្ធភាពចែកវាជា Branch ដែល Branch នីមួយៗយើងអាចធ្វើការផ្សេងៗពីគ្នាបានដែលវាជួយឲ្យកូដយើងមិនជាន់គ្នា។ ពេលធ្វើរួច យើងអាចដាក់វាបញ្ជូលគ្នាវិញ (Merge) ទៅក្នុង Main Branch ដែលយើងភាគច្រើនហៅវាថា Master Branch វិញបាន។

ម្យ៉ាងទៀតមុននឹង Merge យើងក៏អាចត្រួតពិនិត្យមើលសិនដែរថាក្នុង Branch ដែលធ្វើហើយនេះ នណាជាអ្នកធ្វើ សរសរតាំងពីពេលណា បានផ្លាស់ប្តូរកូដអ្វីខ្លះ នៅក្នុង​ហ្វាល់ណាខ្លះ មានជាន់នឹងកូដរបស់អ្នកផ្សេងទៀតទេ កូដដែលសរសេរមានគុណភាពល្អគ្រប់គ្រាន់តាមដែលក្រុមចង់បានដែរឫអត់ មានចំណុចណាអាចសរសេរល្អជាងនឹងដែរឫអត់ជាដើម។ Process នេះគេហៅវាថា Code Review។

ជាទូទៅយើងត្រូវមាន Remote Repository មួយផងដែរ ដែលយើងអាចបង្កើតវាបាននៅលើ VSC Service Providers ឫ ក្រុមហ៊ុនផ្ដល់សេវាគ្រប់គ្រងកំណែ ដូចជា Github, Gitlab ឫ Bitbucket ជាដើមបានដោយឥតគិតថ្លៃ។ Remote Repository នេះវាដើរតួជា Repository រួមសម្រាប់ក្រុមរបស់យើងដែលយើងអាចទាញកូដពីវា (Pull) ឫបញ្ជូនកូដដែលយើងសរសេរហើយឡើងទៅ (Push) ដើម្បីឲ្យសមាជិកក្នុងក្រុមនីមួយៗមានកូដរួមរបស់់ក្រុមបាន។

Git Repository

Git Repository

រៀនប្រើ Git និង Github សូមចូលទៅកាន់ ​៖

https://medium.com/@davy.chhouk/version-control-with-git-and-github-c3f5dc4b9e2d

សរុបសេចក្ដី

ក្រុមហ៊ុនសឹងតែទាំងអស់ហើយគេប្រើ Git។ វាបានក្លាយជារឿងធម្មតាទៅហើយដែលគេគិតថាយើងចេះប្រើវា។ ហើយបើទោះបីជាធ្វើ Project ខ្លួនឯងក៏ដោយ ក៏ខ្ញុំសូមណែនាំឲ្យប្រើវា។ អ៊ីចឹងហើយ បើមិនទាន់ចេះប្រើវាទេ អ្នកគួរតែចំណាយពេលបន្តិចសិក្សាពីវា ហើយរៀនប្រើវាឲ្យស្ទាត់ ព្រោះច្បាស់ណាស់បើសិនបើអ្នកចង់ក្លាយជា Software Engineer អ្នកនឹងត្រូវប្រើវាខានមិនបាន។

ចំនួនអាន៖ 51
ចែករំលែក៖
រូបភាពជ្រើសរើស
រូបថតដោយ៖
ក្នុង
Unsplash
អត្ថបទ​ពេញនិយម

ដំណើរកម្សាន្តបោះតង់ និងឡើងជួរភ្នំឱរ៉ាល់របស់ខ្ញុំ

មានអ្វីកើតឡើងពេល Apple ប្ដូរមក ARM?

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

ពេលធ្វើ Software Project មិនគួររំលងរបស់ទាំងអស់នេះ

អ្វីទៅ Git Stash?

អត្ថបទ​ថ្មីៗ

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

លាហើយបណ្ដាញសង្គម

រឿងដែលកំពុងតែកើតឡើងមកលើ Intel

ចាវ៉ាស្ក្រីបត៍ក្នុងប្រៅស៍ស័រ

គួរប្រើ Storage មួយណាសម្រាប់វែបសាយ?

You've reached singularity, the beginning of time!