DASEVENY
DASEVENY ជាវែបសាយចែករំលេកចំណេះដឹងពីបច្ចេកវិទ្យា និងប្រូក្រាមមីងដោយនាំមកនូវបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗមកពិភាក្សាវែកញ៉ែកមកចែករំលែកដល់អ្នកទាំងអស់គ្នា។
អំពីខ្ញុំ
ខ្ញុំឈ្មោះ ឈូក ដាវី (Chhouk Davy)។ ខ្ញុំបានបញ្ជប់ការសិក្សាផ្នែកវិស្វកម្មសូហ្វវែរ៍នៅមហាវិទ្យាល័យសិល្បៈទំនាក់ទំនង និងបច្ចេកវិទ្យា (CAMT) នៃសកលវិទ្យាល័យឈៀងម៉ៃ ប្រទេសថៃ។ សព្វថ្ងៃខ្ញុំជាវិស្វករសូហ្វវែរ៍ធ្វើការលើផ្នែកអភិវឌ្ឍប្រព័ន្ធវែបសាយ និងកម្មវីធីទូរស័ព្ទនៅក្រុមហ៊ុនមួយនៅក្នុងរាជធានីភ្នំពេញ។
គោលបំណងនៃការបង្កើតវែបសាយនេះឡើងមក ខ្ញុំមានគោលបំណងចង់ជម្រុញឲ្យវិស្វករក៏ដូចជាអ្នកអភិវឌ្ឍន៍កម្មវិធីខ្មែរទាំងអស់គ្នាចូលចិត្តការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាថ្មីៗ និងសរសេរចែករំលែកដើម្បីឲ្យចំណេះដឹងវិស័យដ៏សំខាន់មួយនេះកាន់តែទូលំទូលាយនៅក្នុងប្រទេសយើង។
ទន្ទឹមគ្នានឹងការស្រាវជ្រាវ និងចែករំលែកនេះដែរ ខ្ញុំក៏សង្ឃឹមថាខ្ញុំនឹងបានចំណាយពេលដែលមានន័យ សប្បាយនឹងការសរសេរកូដ ពិភាក្សាផ្ដោះប្ដូរចំណេះដឹង និងរីកចម្រើនទៅមុខទាំងអស់គ្នា។
Happy coding✌
ទំនាក់ទំនង
អ៉ីម៉េល៖
yo@daseveny.com
ឆានែលតេលេក្រាម៖